ព័ត៌មានអន្តរជាតិ

ប្រធានាធិបតិចិន បញ្ជាក់ពីការគាំទ្រ ដល់អឺរ៉ុប ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ពីការផ្ទុះឡើងដំបូង

ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ីជីនពីង បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិនគាំទ្រ យ៉ាងមុតមាំ ដល់សហភាពអឺរ៉ុប (EU) ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃ COVID-១៩ ។

យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយកាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសារដែលបានផ្ញើជូន ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen , លោកស៊ីបានបង្ហាញ នូវការអាណិតអាសូរយ៉ាងស្មោះស្ម័គ្រ ដល់សហភាពអឺរ៉ុប និងប្រជាជន នៅក្នុងប្រទេសជាសមាជិកទាំងអស់ របស់ខ្លួន ជុំវិញការផ្ទុះឡើងនូវជំងឺថ្មីនេះ។

ដោយរំលឹកថា មិនយូរប៉ុន្មាន សហភាពអឺរ៉ុប និងសមាជិក បានបង្ហាញការអាណិតអាសូរ និងការគាំទ្ររបស់ពួកគេ តាមទំរង់ផ្សេងៗ ដល់ទីក្រុងប៉េកាំង ជុំវិញកិច្ចខិតខំប្រឹងប្រែងបង្ការ និងទប់ស្កាត់ ការរាតត្បាតរបស់ប្រទេសចិន។

លោកស៊ីបានសង្កត់ធ្ងន់ថា ការឯកភាព ស្រុះស្រួលគ្នា គឺជាកម្លាំង ហើយថា ប្រទេសចិនបានត្រៀមខ្លួន ជាស្រេចក្នុងការផ្តល់ជំនួយ និងជួយសហគមន៍អ៊ឺរ៉ុប ឱ្យជៀសផុតពីការផ្ទុះឡើងនៅដំណាក់កាលដំបូងនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top