ព័ត៌មានអន្តរជាតិ

លោកBill Gates លាឈប់ក្រុមប្រឹក្សាភិបាល Microsoft ដើម្បីផ្តោតលើសកម្មភាព មនុស្សធម៌

អាមេរិក ៖ សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates កំពុងតែលាឈប់ ពីក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន Microsoft ដោយលោកសុំធ្វើការផ្ទាល់ខ្លួន សម្រាប់សកម្មភាពមនុស្សធម៌វិញ យោងតាមការចេញ ផ្សាយពីSkyNews។

លោកBill Gates គឺជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន Microsoft រហូតដល់ឆ្នាំ ២០០០ ហើយចាប់តាំងពីពេលនោះមកលោក បានកាត់បន្ថយការចូលរួម របស់លោកនៅក្នុងក្រុមហ៊ុន ដែលលោកបានបង្កើតជាមួយលោក Paul Allen ក្នុងឆ្នាំ ១៩៧៥ ។ លោកបានដកខ្លួនចេញពីតួនាទីពីមួយថ្ងៃ ទៅមួយថ្ងៃ នៅក្នុងក្រុមហ៊ុន Microsoft ក្នុងឆ្នាំ ២០០៨ និងបានធ្វើជាប្រធាន ក្រុមប្រឹក្សាភិបាល រហូតដល់ឆ្នាំ ២០១៤ ។

លោក Gates ក៏បោះបង់អាសនៈ របស់លោកនៅលើក្រុមប្រឹក្សា Berkshire Hathaway ដែលជាក្រុមហ៊ុនដឹកនាំ ដោយមហាសេដ្ឋី Warren Buffett ។ លោក Gatesបានមានប្រាសសន៍ថា លោកមានផែនការ លះបង់ពេលវេលាបន្ថែមទៀត ដល់គ្រឹះ របស់លោកជាមួយភរិយា Melinda ។ លោកនឹងបន្តតួនាទីជាទីប្រឹក្សា ផ្នែកបច្ចេកវិទ្យាដល់ នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella និងថ្នាក់ដឹកនាំក្រុមហ៊ុនដទៃទៀត៕

To Top