បរទេស ៖ អត្ថបទគួរ ឲ្យចាប់អារម្មណ៍មួយ នៅថ្ងៃអាទិត្យ បានសរសេរថា រូបភាពពីផ្កាយរណប ចុងក្រោយមួយ បានបង្ហាញថា ការបំពុលបរិយាកាស នៅភាគខាងជើងប្រទេសអ៊ីតាលី បានធ្លាក់ចុះបន្ទាប់ពីរដ្ឋាភិបាល បានប្រកាសបិទទ្វារ ទីក្រុងនៅទូទាំងប្រទេស ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងវីរុសកូរ៉ូណា។
បច្ចុប្បន្នកូរ៉ូណា បានសម្លាប់ ពលរដ្ឋនៅអ៊ីតាលី រាប់រយនាក់ មកហើយច្រើន ជាងគេបង្អស់បន្ទាប់ពីប្រទេសចិន ។ អ្វីដែលគួរ ឲ្យចាប់អារម្មណ៍លើសនេះ គឺប្រទេសចិន ដែលជាប្រភពមេរោគដំបូងគេនោះគឺ បានធ្លាក់ចុះ នៃកម្រិតខ្យល់ពុល ក្នុងអាកាសយ៉ាងច្រើនបំផុត មិនធ្លាប់មានហើយអ៊ីតាលី ដែលបានរងការវាយប្រហារ ដោយកូរ៉ូណាច្រើនសប្តាហ៍កន្លងមកនេះក៏ ទើបតែទទួលបានកម្រិត ស្រដៀងគ្នានេះដែរ។
ការស្រាវជ្រាវ ដែលត្រូវបានធ្វើឡើង ដោយទីភ្នាក់ងារស្រាវជ្រាវទីអវកាស របស់អ៊ឺរ៉ុបហៅកាត់ថា ESA ផ្សែងបំពុលភាគច្រើន ដែលមានប្រភពមកពីរោងចក្រ ថាមពលរោងចក្រផលិត រថយន្តនៅតាមតំបន់ជាច្រើន របស់អ៊ីតាលីគឺបានធ្លាក់ចុះមកក្នុងកម្រិត តិចបំផុតមិនធ្លាប់មាន៕
ប្រែសម្រួល៖ស៊ុនលី