បរទេស ៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃអាទិត្យទី១៥ ខែមិនានេះបានឲ្យដឹងថា ប្រទេសអូទ្រីស ទើបតែបានសម្រេចចិត្តដាក់បម្រាមថ្មីមួយទៀត គឺការហាមឃាត់ការប្រមូលផ្តុំ មនុស្សលើសពី០៥នាក់ឡើង ក្នុងស្ថានភាពនៃការរីករាលដាល មេរោគកូរ៉ូណាកំពុង កើនឡើងខ្លាំងនោះ។
បម្រាមនេះ ត្រូវបានគេដឹងទៀតដែរថា នឹងចាប់ផ្តើមអនុវត្តន៍ពីថ្ងៃចន្ទសប្តាហ៍នេះតទៅ ខណៈដែលកិច្ចប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺឆ្លងវីរុសនៅអឺរ៉ុប កំពុងតែមមាញឹកខ្លាំង។
ក្នុងនោះផងដែរ ប្រទេសរ៉ូមេនី នឹងត្រៀមខ្លួនប្រកាសអាសន្ន ហើយប្រទេសឆេកតាមរយៈលោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា លោកនឹងត្រៀមដាក់ឲ្យប្រទេស ស្ថិតនៅក្នុងការរក្សាខ្លួនក្នុងផ្ទះនៅទូទាំងប្រទេស ។ ដោយឡែកនៅអេស្បាញមនុស្ស៩៧នាក់ បានស្លាប់រួចទៅហើយ និង២០០០នាក់បន្ថែមទៀត ឆ្លងត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី