សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មានករណីឆ្លងវីរុសនេះចំនួន ៧៦ ករណីបន្ថែម និងសរុបចំនួន ៨.១៦២ នាក់ ដែលនេះជាលើកទី ១ ក្នុងរយៈពេល ២៣ថ្ងៃដែលចំនួនករណីថ្មីបានធ្លាក់ចុះក្រោម ១០០នាក់។
វាតំណាងឱ្យការកើនឡើង ចំនួនអ្នកជំងឺប្រចាំថ្ងៃទាបបំផុត ចាប់តាំងពីថ្ងៃទី២១ ខែកុម្ភៈ ដែលជាការបង្ហាញយ៉ាងច្បាស់ថា ការផ្ទុះឡើងមានភាពយឺតយ៉ាវនៅពេល ដែលអាជ្ញាធរសុខាភិបាល បង្កើនវិធានការណ៍ ដើម្បីទប់ទល់នឹងការឆ្លងជំងឺ រាតត្បាតមួយនេះ។
តួលេខនេះក៏បានបង្ហាញពីការធ្លាក់ចុះត្រង់ទី ៤ ផងដែរចាប់តាំងពីមាន ករណីថ្មីចំនួន ២៤២ ករណីត្រូវបានរាយការណ៍កាលពីថ្ងៃពុធ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KCDC) ក៏បានរាយការណ៍ថា មានអ្នកស្លាប់ថ្មី ៣ នាក់ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៧៥ នាក់ ៕
ដោយ ឈូក បូរ៉ា