ព័ត៌មានអន្តរជាតិ

ប្រទេស និងតំបន់ចំនួន ១៣៧ ដាក់ការរឹតត្បិត ការធ្វើដំណើរលើកូរ៉េខាងត្បូង ករណីវីរុសកូរ៉ូណា

សេអ៊ូល៖ ក្រសួងការបរទេស បានឲ្យដឹងថា សរុបចំនួន ១៣៧ ប្រទេស និងដែនដីកំពុង ដាក់បំរាមលើការចូល ឬនីតិវិធីរឹតបន្តឹង សម្រាប់អ្នកធ្វើដំណើរ មកពីប្រទេសកូរ៉េខាងត្បូង ដែលរងការវាយប្រហារ ដោយវីរុសកូរ៉ូណានេះ។

គិតត្រឹមម៉ោង ២ ល្ងាចម្សិលមិញនេះ ៦១ ប្រទេសនិងទឹកដីចំនួន ៦១ កំពុងរារាំងការចូលរបស់អ្នកដំណើរ ដែលបានស្ថិតនៅក្នុងប្រទេសកូរ៉េ យ៉ាងហោចណាស់ ក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ ដោយមានការចូលរួមពីប៉ូឡូញ ឡាតវី ន័រវែសនិងអេក្វាឌ័រ។

ប៉ូឡូញ បានដាក់បម្រាមចូលជនបរទេសទាំងអស់ ដែលមិនមានលិខិត អនុញ្ញាតស្នាក់នៅ ចាប់ពីថ្ងៃអាទិត្យ ហើយ ឡាតវី បានសម្រេចហាមប្រាម ជនបរទេសទាំងអស់ មិនអោយចូលប្រទេស នៅចន្លោះថ្ងៃទី១៧ ខែមីនា ដល់ថ្ងៃទី ១៤ ខែមេសា៕

ដោយ ឈូក បូរ៉ា

To Top