សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានពង្រីកនីតិវិធីនៃការ ដាក់ឱ្យនៅដាច់ពីគេពិសេស សម្រាប់ការមកដល់ ពីបណ្តាប្រទេសអឺរ៉ុបទាំងអស់ នៅថ្ងៃចន្ទនេះ ពីក្តីបារម្ភអំពីករណី ដែលបាននាំចូលវីរុសថ្មី។
វិធានការត្រួតពិនិត្យពិសេស នៅអាកាសយានដ្ឋាន បានចាប់ផ្តើមអនុវត្តចំពោះមនុស្ស មកពីបណ្តាប្រទេសអ៊ឺរ៉ុបទាំងអស់ ដែលកើនឡើងពី ៦ ប្រទេសមុន ៗ ដូចជាអ៊ីតាលី បារាំង អាល្លឺម៉ង់ អេស្ប៉ាញ អង់គ្លេស និងហូល្លង់ ។
ប្រទេសកូរ៉េខាងត្បូង ក៏កំពុងអនុវត្ត នូវវិធានការណ៍ស្រដៀងគ្នានេះដែរ សម្រាប់ការមកដល់របស់ប្រទេសចិន ជប៉ុន អ៊ីរ៉ង់ ហុងកុង និងម៉ាកាវ៕ ដោយ៖ ឈូក បូរ៉ា