សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់កូរ៉េខាងជើង បានចុះផ្សាយថា អ្នកចរចានុយក្លេអ៊ែរកូរ៉េខាងជើង ត្រូវបានតែងតាំង ដើម្បីជំនួសកូនប្រសារ របស់ស្ថាបនិកជាតិ របស់ប្រទេសលោកគីម អ៊ីលស៊ុង ជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសអូទ្រីស។
លោកចូ កាងអ៊ីល អគ្គនាយកស្តីទី នៃការិយាល័យ កិច្ចការអាមេរិកខាងជើង នៃក្រសួងការបរទេស បានចូលរួមក្នុងកិច្ចចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិក រួមទាំងការពិភាក្សា ត្រៀមមុនកិច្ចប្រជុំកំពូលលើកទី២ នៅទីក្រុងហាណូយ កាលពីឆ្នាំមុន រវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុននិង ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។
យោងតាម KCNA បានឱ្យដឹងថា លោក ចូ កាងអ៊ីល ត្រូវបានគេតែងតាំង ឱ្យជំនួសលោក Kim Kwang-jop ដែលជាប្តីរបស់លោកស្រី Kim Kyong-jin ដែលជាបងស្រីបង្កើត របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ីល។ អតីតប្រេសិតរូបនេះ បានកាន់តំណែងនេះ អស់រយៈពេល ២៧ ឆ្នាំ ចាប់តាំងពីលោក បានតែងតាំងនៅឆ្នាំ១៩៩៣ ៕ ដោយ៖ ឈូក បូរ៉ា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)