បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ កំពុងរៀបចំដើម្បីចាប់ផ្តើមការ សាកល្បងវ៉ាក់សាំងថ្មីបានបង្កើតឡើង ដើម្បីការពារប្រឆាំង នឹងរោគរាតត្បាត (COVID-១៩) ដែលកំពុងរាតត្បាត។ នេះបើតាមការឱ្យដឹងរបស់មន្រ្តីអាមេរិក ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន Associated Press ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ការសាកល្បងមិនត្រូវបាន ប្រកាសជាសាធារណៈទេ ប៉ុន្តែមន្ត្រីបាននិយាយថា អ្នកចូលរួមនឹងទទួល បានវ៉ាក់សាំងពិសោធន៍ នៅថ្ងៃច័ន្ទនៅឯវិទ្យាស្ថានស្រាវជ្រាវសុខភាព Kaiser Permanente ក្រុងវ៉ាស៊ីនតោន នៅរដ្ឋ Seattle។
ការពិសោធន៍ត្រូវបានគេនិយាយថា ត្រូវបានផ្តល់មូលនិធិដោយវិទ្យាស្ថាន សុខភាពជាតិអាមេរិក (NIH) ដែលជាទីភ្នាក់ងាររដ្ឋាភិបាល បឋមទទួលបន្ទុកស្រាវជ្រាវជីវសាស្ត្រ និងសុខភាពសាធារណៈ នៅសហរដ្ឋអាមេរិក ។
ការសាកល្បងវ៉ាក់សាំងថ្មីនេះ នឹងត្រូវបានរាយការណ៍ថា មានអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលមានសុខភាពល្អចំនួន ៤៥ នាក់ដែលនឹងត្រូវផ្តល់ថ្នាំខុសៗគ្នា។
យោងតាមការចុះផ្សាយ របស់សារព័ត៌មាន មន្រ្តីសុខភាពសាធារណៈ របស់សហរដ្ឋអាមេរិកបាននិយាយថា វានឹងចំណាយពេលពីមួយឆ្នាំទៅ ១៨ ខែដើម្បីធ្វើឱ្យវ៉ាក់សាំងមានសក្តានុពលពេញលេញ ។
សូមជម្រាបថា ជំងឺរាតត្បាតរាតត្បាត នៅសហរដ្ឋអាមេរិកបានជំរុញឱ្យរដ្ឋបាល លោក ដូណាល់ ត្រាំ ចាត់វិធានការបង្ការរួមទាំងប្រកាស ពីស្ថានភាពអាសន្ននៅទូទាំងប្រទេស បិទព្រំដែន និងហាមឃាត់ការធ្វើដំណើរទៅកាន់ប្រទេស ដែលមានអត្រាឆ្លងខ្ពស់៕
ប្រែសម្រួលៈ ណៃ តុលា