ព័ត៌មានអន្តរជាតិ

ប្រធានមន្ទីរ សុខុមាលភាពកងទ័ពថៃ ឆ្លងជំងឺកូវីដ ១៩ , មនុស្ស៦០ នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយលោក ត្រូវបានគេដាក់ ឱ្យនៅដាច់ពីគេ

បរទេស៖ ប្រធានមន្ទីរសុខុមាលភាពកងទ័ព បានរកឃើញមានជំងឺកូវីដ ១៩ ហើយមនុស្ស ចំនួន ៦០ នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយលោក ត្រូវបានគេដាក់ឱ្យនៅ ដាច់ពីគេនៅតាមផ្ទះរបស់ពួកគេ រួមទាំងទាហានសក្ដិធំៗមួយចំនួនទៀត។

យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ឧត្តមសេនីយ៍ Nathaphon Srisawat ទីប្រឹក្សាពិសេសកងទ័ព បាននិយាយនៅថ្ងៃច័ន្ទថា ឧត្តមសេនីយ៍ Rachit Arunrangsi អគ្គនាយក នៃនាយកដ្ឋានសុខុមាលភាពកងទ័ព បានឆ្លងមេរោគ និងកំពុងព្យាបាលនៅមន្ទីរពេទ្យ Phramongkutklao ។

ក្រុមមន្រ្តីបានតាមដានសកម្មភាព របស់គាត់ រយៈពេល១៤ ថ្ងៃ កន្លងមក ដើម្បីកំណត់អត្តសញ្ញាណមនុស្ស ដែលមានទំនាក់ទំនង ជិតស្និទ្ធជាមួយគាត់៕ ប្រែសម្រួលៈ ណៃ តុលា

To Top