ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ចូលរួមប្រទេសជិតខាង រឹតបន្តឹងការឆ្លងកាត់ព្រំដែន

បរទេស៖នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ ប្រទេសអាល្លឺម៉ង់ បានក្លាយជាប្រទេសអឺរ៉ុបថ្មីបំផុត ដែលបានរឹតបន្តឹងខ្លាំងក្លាលើការឆ្លងកាត់ព្រំដែន ស្របពេលដែលអឺរ៉ុប កំពុងតែបន្តធ្វើការងារគ្រប់គ្រងលើការរីករាលដាលឆ្លងនៃកូរ៉ូណាវីរុស។ 

នៅក្នុងដំណើការដាក់ឲ្យអនុវត្តការរឹតបន្តឹងតាមព្រំដែនជាធរមាននោះ ប្រទេសអាល្លឺម៉ង់ បានចូលរួមជាមួយប្រទេសជិតខាងផ្សេងៗទៀត ក្នុងការរឹតបន្តឹងលើការធ្វើដំណើរដោយសេរី នៅក្នុងប្រព័ន្ធបើកចំហព្រំដែនខាងក្នុង Schengen របស់សហភាពអឺរ៉ុប។ 

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសអាល្លឺម៉ង់ លោក Horst Seehofer បានធ្វើការប្រកាសអំពីការរឹតបន្តឹងថ្មីនេះ កាលពីល្ងាចថ្ងៃអាទិត្យ ដែលនឹងជះឥទ្ធិពលដល់ច្រកព្រំដែន ជាប់ជាមួយប្រទេសស្វីស ប្រទេសបារាំង អូទ្រីស ដាណឺម៉ាក និងលុចសំបួរ៕ ប្រែសម្រួល៖ប៉ាង កុង 

To Top