ព័ត៌មានអន្តរជាតិ

បារ៉ែន រាយការណ៍ ពីការស្លាប់ដំបូង បណ្ដាលពីកូរ៉ូណាវីរុស

បរទេស៖ ប្រទេសបារ៉ែន តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទនេះ បានរាយការណ៍អំពីការស្លាប់ដំបូងបណ្ដាលមកពីកូរ៉ូណាវីរុស ហើយតំបន់ផលិតថាមពលនេះ បានពង្រីកចំណាត់ការនានា ដើម្បីការពារប្រជាពលរដ្ឋនិងសេដ្ឋកិច្ច ពីការឆ្លងនៃវីរុសថ្មីនេះ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា មនុស្សជិត ១.០០០នាក់ ក្នុងនៅពេលបច្ចុប្បន្ននេះ ត្រូវបានតេស្តឃើញវិជ្ជមានសម្រាប់វីរុស ក្នុងប្រទេសនានា នៅឈូងសមុទ្រអារ៉ាប់។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួងសុខាភិបាលបារ៉ែន បាននិយាយលើបណ្ដាញសង្គមធ្វីតធ័រ ថា ស្ត្រីជនជាតិបារ៉ែនវ័យ៦៥ឆ្នាំ ដែលបានស្លាប់បណ្ដាលពីកូរ៉ូណាវីរុសនោះ មានលក្ខខណ្ឌសុខភាពធ្ងន់ធ្ងរ ហើយប្រទេសបារ៉ែន តាមសេចក្តីរាយការណ៍ មានករណីកូរ៉ូណាវីរុសចំនួន ២១៤ករណី ដោយរួមទាំងពលរដ្ឋជាច្រើន ដែលជម្លៀសចេញពីប្រទេសអ៊ីរ៉ង់ កាលពីសប្ដាហ៍មុន ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top