បរទេស ៖ តួលេខចុងក្រោយ ដែលប្រទេសចិន ជាទីប្រភពនៃមេរោគCOVID-១៩ បានចាប់ផ្តើមនោះគឺ មានរហូតទៅដល់៨០៩៨១នាក់ និងស្លាប់ដល់ទៅ៣១៧៣នាក់ ក្តីប៉ុន្តែគិតមកត្រឹមសប្តាហ៍នេះ ប្រទេសចិនបានអះអាង យ៉ាងច្បាស់ថា ល្បឿននៃការឆ្លងបានធ្លាក់ចុះ មកចំណុចសូន្យ ហើយនៅពេលនេះ។
ជាដំណឹង ដ៏គួរឲ្យរីករាយមួយដែរ សម្រាប់ពិភពលោកព្រោះថា ចិននឹងផ្តល់បទពិសោធ ក្នុងការទប់ស្កាត់ជំងឺនេះ ទៅកាន់បណ្តាលប្រទេសជាច្រើន នៅលើពិភពលោកជា ពិសេសគឺនៅតំបន់អ៊ឺរ៉ុប។
ព័ត៌មានគួរឲ្យ ចាប់អារម្មណ៍មួយទៀត នៅថ្ងៃចន្ទទី១៦ខែមិនានេះ ដោយកាសែតចិនស៊ិនហួ បានសរសេរថា ប្រទេសចិនក៏បានត្រៀមខ្លួនក្នុងការទទួលស្វាគមន៍ មេដឹកនាំនៃប្រទេសប៉ាគីស្ថាន ជាលើកដំបូងចាប់តាំងតែពីកូរ៉ូណា បានវាយប្រហារក្នុងប្រទេសរបស់ខ្លួន ហើយក៏ជាសញ្ញាដែលបានបញ្ជាក់ថា ចិនមានសុវត្ថិភាពវិញហើយផងដែរ៕
តាមការអះអាងរបស់មន្ត្រីនាំពាក្យ របស់រដ្ឋាភិបាលចិន លោកHua Chungying នៅថ្ងៃដដែលនេះបានបញ្ជាក់ទៀតថា ប្រធានាធិបតីប៉ាគីស្ថានលោកArif Alvi នឹងបំពេញទស្សនកិច្ចនៅចិន ចំនួន២ថ្ងៃ គិតចាប់ពីថ្ងៃទី១៦និង១៧ខែមិនានេះ ៕
ប្រែសម្រួល៖ស៊ុនលី