ព័ត៌មានអន្តរជាតិ

Durtete ប្រកាសបិទទីក្រុងកោះមួយទៀត ដែលមានពលរដ្ឋ ជិត៦០លាននាក់

បរទេស៖ The Bloomberg ចេញផ្សាយនៅថ្ងៃចន្ទ ទី១៦ ខែមីនានេះ បានឲ្យដឹងថា ប្រធានាធិបតីហ្វីលីពីន បានសម្រេចចិត្តបិទទីក្រុងមួយទៀត ជុំវិញបញ្ហាជំងឺរាតត្បាតកូរ៉ូណា។

ទីក្រុងកោះដែលមានឈ្មោះថា Luzon ដែលមានប្រជាជនហ្វីលីពីន សរុបរហូតទៅដល់៥៧លានផោន នឹងត្រូវប្រកាសបិទជាផ្លូវការ ចាប់ពីថ្ងៃនេះ រហូតទៅដល់ថ្ងៃទី១២ ខែមេសា។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយប្រធានាធីបតីរូបនេះ នៅតាមប៉ុស្តិ៍ទូរទស្សន៍ ហើយលោកបានបញ្ជាក់ដែរថា នឹងប្រើប្រាស់កម្លាំងប៉ូលិសយោធា ដើម្បីមើលការខុសត្រូវដោយផ្ទាល់ ទៅនឹងការរក្សាសណ្តាប់ធ្នាប់។

ផ្ទាំងពាណិជ្ជកម្ម

សេចក្តីប្រកាសនេះ បានបញ្ជាក់ទៀតថា ពលរដ្ឋទាំងឡាយ គឺមិណអាចអនុញ្ញាតឲ្យធ្វើដំណើរ ទៅធ្វើការនៅតាមបណ្តាក្រុមហ៊ុននានាឡើយ គឺត្រូវធ្វើនៅតាមផ្ទះ ហើយក្រុមហ៊ុនចាំបាច់ ត្រូវបើកប្រាក់ខែជាមុនជូនពួកគេ ហើយការចាកចេញពីផ្ទះ លុះត្រាណាតែក្នុងគោលបំណង ទិញម្ហូបអាហារ ទិញថ្នាំពេទ្យប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top