បរទេស៖ នៅថ្ងៃចន្ទ ទី១៦ ខែមិនានេះ អជ្ញាធរក្រុងមូស្គូបានប្រកាសថា ក្រុមការងារវិស្វកម្មកំពុងមមាញឹកយ៉ាងខ្លាំង ក្នុងការសាងសង់មន្ទីរពេទ្យមួយសម្រាប់ អ្នកជំងឺដែលមានផ្ទុកមេរោគ COVID-19ហើយបញ្ជាក់ថាវានឹងអាចបំពាក់ បរិក្ខារដែលមានលក្ខណៈស្រដៀងទៅនឹងអគារពេទ្យដែលត្រូវបានសាងសង់ ពីដំបូងនៅក្នុងប្រទេសចិនដែរ។
យោងតាមការការប្រកាសរបស់ លោកអភិបាលរងក្រុងមូស្គូលោកAnastasia Rakovaនៅថ្ងៃដដែលនេះ ផងដែរបានអះអាងមន្ទីរពេទ្យនេះនឹងបំពាក់ជាមួយនឹង គ្រែសម្រាប់អ្នកជំងឺចំនួន៥០០ កន្លែងហើយនឹង អាចចាប់ផ្តើមដំណើរការជាផ្លូវការក្នុង ពេលយ៉ាងឆាប់ខាងមុខនេះ។
គួរបញ្ជាក់ថាមកដល់ពេលនេះរុស្សីបានឆ្លងមេរោគCOVID-19ប្រមាណជា៦៣ ករណីមកហើយហើយមិនទាន់ មានរបាយការណ៍ អំពីអ្នកបាត់បង់ ជីវិតនៅឡើយទេទោះ បីជាមានការលើកឡើងអំពីការមិនទុកចិត្តទៅនឹងរបាយការណ៍ទាំងនោះ ក្តីដោយរដ្ឋាភិបាលបានបញ្ជាក់ថា ពួកគេបានធ្វើការងារ ដោយតម្លាភាពនិងភាពប្រាកដ ប្រជាយ៉ាងខ្លាំងចំពោះ មុខបញ្ហាដ៏អាក្រក់បែបនេះ៕
ប្រែសម្រួល៖ ស៊ុនលី