ព័ត៌មានអន្តរជាតិ

ការនាំចេញរបស់ កូរ៉េខាងត្បូង ទៅកាន់ប្រទេសចិន កេីនឡេីងក្នុងខែមីនា ដោយសារវីរុសកូរ៉ូណា កំពុងធូរស្បេីយ

សេអ៊ូល៖ ទិន្នន័យបានបង្ហាញនៅថ្ងៃអង្គារនេះថា ការនាំចេញរបស់កូរ៉េខាងត្បូង ទៅកាន់ប្រទេសចិន បាននិងកំពុងកើនឡើងនៅក្នុងខែមីនា ដោយសារការឆ្លងវីរុសកូរ៉ូណាថ្មី នៅក្នុងប្រទេសជិតខាងមួយនេះ មានភាពធូរស្បេីយឡេីងវិញ ។

យោងតាមទិន្នន័យពីរដ្ឋាភិបាល និងប្រភពឧស្សាហកម្មបានឱ្យដឹងថា ការនាំចេញប្រចាំថ្ងៃទៅកាន់ប្រទេសមានសេដ្ឋកិច្ចធំទី២ លើពិភពលោកមួយនេះ គិតជាទឹកប្រាក់ជាមធ្យម ៤៣៦លានដុល្លារក្នុងរយៈពេល ១០ថ្ងៃដំបូងនៃខែនេះ កើនឡើង ២០,៨ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីខែកុម្ភៈ។

ប៉ុន្តែជាមធ្យមប្រចាំថ្ងៃធ្លាក់ចុះ ៨,២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញប្រចាំថ្ងៃទៅកាន់ប្រទេសចិន បានកើនឡើងដល់ ៥៣០លានដុល្លារក្នុងសប្តាហ៍ទី៤ នៃខែមករា មុនពេលធ្លាក់ចុះដល់ ៣៤៨លានដុល្លារ ក្នុងសប្តាហ៍ដំបូងនៃខែកុម្ភៈ ចំពេលមានការរីករាលដាលយ៉ាងឆាប់រហ័សនៃ COVID-១៩ នៅទីនោះ៕

ដោយ ឈូក បូរ៉ា

To Top