ព័ត៌មានអន្តរជាតិ

មេរោគកូវីដ១៩ បានឆ្លងដល់រដ្ឋចំនួន ៥០រដ្ឋ នៅអាមេរិក និងបណ្តាលឱ្យមនុស្សស្លាប់ យ៉ាងហោចណាស់ ១០០នាក់

បរទេស៖ ការរីករាលដាល យ៉ាងឆាប់រហ័សនៃវីរុសឆ្លងកូវីដ១៩ បានបន្តជះឥទ្ធិពលដល់ជីវិត នៅទូទាំងពិភពលោក នៅថ្ងៃអង្គារនេះ នៅពេលដែលប្រទេសជាច្រើន រឹតបន្តឹងវិធានការដាច់ដោយឡែកពីគ្នា។

យោងតាមសារព័ត៌មាន MSN ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ករណីដែលត្រូវបានបញ្ជាក់ថា ឆ្លងវីរុសកូរ៉ូណាវី ដែលបានរាលដាលពាសពេញ សហរដ្ឋអាមេរិក ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ហើយបច្ចុប្បន្ននេះ វត្រូវបានគេរាយការណ៍ នៅក្នុងរដ្ឋទាំង ៥០ និង ស្រុកកូឡុំបៀ។ រដ្ឋ West Virginia បានក្លាយជារដ្ឋចុងក្រោយ ដែលបញ្ជាក់ពីករណីដំបូងរបស់ខ្លួន កាលពីថ្ងៃអង្គារ។ យ៉ាងហោចណាស់មនុស្ស ១០០ នាក់ បានឆ្លងវីរុសនេះ បានស្លាប់នៅសហរដ្ឋអាមេរិក ដែលជាចំនួនអ្នកជំនាញរំពឹងថា នឹងកើនឡើងយ៉ាងឆាប់រហ័ស។

សាលារៀន ការិយាល័យ រង្គសាល ភោជនីយដ្ឋាន និងហាងជាច្រើន នៅតែបន្តបិទទ្វារ នៅតាមបណ្តាទីក្រុងធំ ៗ របស់សហរដ្ឋអាមេរិកនិងអឺរ៉ុប ហើយមានប្រទេសរាប់សិប កំពុងបិទព្រំដែនរបស់ពួកគេ ឬអនុវត្តភាពដាក់ឱ្យនៅដោយឡែក សម្រាប់អ្នកដំណើរ ដែលធ្វើដំណើរមកពីបរទេស៕ ប្រែសម្រួលៈ ណៃ តុលា

To Top