ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានចេញរបាយការណ៍ អំពីស្ថានភាពប្រចាំថ្ងៃថា សរុបទៅមានប្រទេសចំនួន ១៥២ហើយ និងតំបន់ជាច្រើនបាន ត្រូវគេរាយការណ៍មកថា បានបញ្ជាក់ថាបានឆ្លងជំងឺ COVID-19 ចំនួន១៦៧.៥១១ករណី គិតត្រឹមព្រឹកថ្ងៃចន្ទ ដោយបានកើនឡើង ១៣.៩០៣ករណី បើធៀបនឹងថ្ងៃមុន ។
សរុបតូលេខនៃអ្នកស្លាប់ នៅទូទាំងពិភពលោក ដែលបានឆ្លងជំងឺ COVID-19 បានកើនឡើងពី៨៦២នាក់ដល់ ៦.៦០៦នាក់ នៅក្នុងរយៈពេល២៤ គិតត្រឹមម៉ោង ១០និង០០នាទី ម៉ោងក្នុងស្រុកកាលពីថ្ងៃចន្ទ ។
ក្រៅពីប្រទេសចិន ត្រូវបានគេរាយការណ៍មានករណី ១៣.៨៧៤នាក់ ដែលនាំឲ្យចំនួននៃអ្នកឆ្លងរោគដល់ទៅ ៨៦.៤៣៤នាក់ ក្នុងចំណោមអ្នកជំងឺដែលបានស្លាប់ ៣.៣៨៨នាក់ ។
គិតត្រឹមថ្ងៃចន្ទ នៅក្នុងតំបន់អឺរ៉ុប មានផ្ទុះជំងឺ COVID-19 ប្រមាណ៥៦.០០០ករណី ហើយត្រូវបានគេរាយការណ៍ថា មានប្រទេសជាង៥០ និតំបន់ជាច្រើន ។
ប្រទេសក្នុងតំបន់អឺរ៉ុបភាគច្រើន រងនូវផលប៉ះពាល់មានជាង ២.០០០ករណី រួមមានអ៊ីតាលី អេស្ប៉ាញ បារាំង អាល្លឺម៉ង់ និងស្វីស ដែលត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺជិត៤៥.០០០នាក់ សរុបតួលេខគិតត្រឹមព្រឹកថ្ងៃចន្ទប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា