ការ៉ាកាស់ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ថា លោក Nicolas Maduro ប្រធានាធិបតីវេណេស៊ុយអេឡា បានថ្លែងកាលពីថ្ងៃចន្ទថា ការធ្វើចត្តឡីស័ក នឹងត្រូវបន្ថែមទៀតដល់រដ្ឋទាំងអស់ ដើម្បីទប់ស្កាត់នឹងការផ្ទុះវីរុសកូរ៉ូណា ។
លោក បានគូសបញ្ជាក់ នៅលើកញ្ចក់ទូទូរសទស្សន៍ កាលពីយប់ថ្ងៃចន្ទថា ការធ្វើចត្តឡីស័កនៅទូទាំងប្រទេស នឹងចាប់ផ្តើមនៅម៉ោង ៥និង០០នាទីព្រឹក ត្រូវនឹងម៉ោង៩និង ០០នាទីម៉ោងសកល នៅថ្ងៃអង្គារនេះ និងបានឲ្យ ”ចាត់វិធានការណ៍បន្ទាន់ និងចាំបាច់បំផុត ដើម្បីបញ្ឈប់ការឆ្លងរាលដាលជំងឺ COVID-19” ។
លោក Maduro ក៏បាននិយាយថា មានករណីថ្មីចំនួន១៦ ដែលត្រូវបានគេរាយការណ៍ កាលពីថ្ងៃចន្ទ ដែលនាំឲ្យអ្នកឆ្លងជំងឺ សរុបចំនួន៣៣ករណី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា