រ៉ូម៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ថា គិតត្រឹមថ្ងៃចន្ទ ប្រទេសអ៊ីតាលី ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ថ្មី ចំនួន៣៤៩នាក់ ដោយសារវីរុសកូរ៉ូណា ដែលនាំឲ្យតួលេខនៃអ្នកស្លាប់សរុប គិតចាប់ពីខែមកមកដល់ពេលនេះ កើនឡើងដល់២.១៥៨នាក់ ដែលជាតួលេខស្លាប់ច្រើនបំផុត បន្ទាប់ពីប្រទេសចិន ។
ចំនួននៃអ្នកស្លាប់ផ្លូវការ ដោយសារជំងឺ COVID-19 បានកើនឡើងទ្វេដង គិតចាប់ពីថ្ងៃព្រហស្បតិ៍ នៅគ្រាដែលអ៊ីតាលី សរុបមានដល់១.០០០នាក់ សម្រាប់លើកដំបូង ។ ឥឡូវនេះ អ៊ីតាលី មានអ្នកឆ្លងជំងឺ២៧.៩៨០អ្នក ធៀបនឹងរយៈពេល៤ថ្ងៃ មុនមានត្រឹមតែ១៥.១១៣នាក់ប៉ុណ្ណោះ ។
នៅតំបន់ Lombardy ដែលជារដ្ឋធានីសេដ្ឋកិច្ចពិសេស របស់ប្រទេសអ៊ីតាលី នៅក្នុងកំណត់ត្រា មានអ្នកស្លាប់ចំនួន១.៤២០នាក់ ដែលជាតួលេខស្មើនឹង៦៦ភាគរយ នៃតូលេខសរុបអ្នកស្លាប់ នៅក្នុងប្រទេសនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា