បរទេស ៖ រដ្ឋាភិបាល នៃប្រទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ នឹងផ្តល់នូវទឹកប្រាក់ដំបូង ១៣លានដុល្លារ ឲ្យដល់ក្រុមហ៊ុនអ៊ីស្រាអែលនានា សម្រាប់ការស្រាវជ្រាវនិងអភិវឌ្ឍ ផលិតផលនិងបច្ចេកវិទ្យា ដែលអាចជួយដល់ការប្រយុទ្ធប្រឆាំង នឹងវីរុសកូវីដ១៩។
ក្រសួងសេដ្ឋកិច្ចអ៊ីស្រាអែល បាននិយាយនៅថ្ងៃអង្គារនេះថា អាជ្ញាធរច្នៃប្រឌិតអ៊ីស្រាអែល ក្រសួងសេដ្ឋកិច្ច និងសមាគមរោងចក្រអ៊ីស្រាអែល ក៏បានអំពាវនាវឲ្យរោងចក្រនានា ប្រគល់នូវគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីជួយអភិវឌ្ឍ ឬក៏ពន្លឿនការផលិតបច្ចេកវិទ្យា ប្រយុទ្ធប្រឆាំងវីរុសថ្មី។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Eli Cohen បានមានប្រសាសន៍យ៉ាងដូច្នេះថា “រាល់ក្រុមហ៊ុនដែលមានដំណោះស្រាយ មិនថា វាជាភស្តុតាងនៃដំណាក់កាលគំនិត ឬក៏ជាផលិតផលពេញលេញ ដែលអាចដំឡើងភ្លាមៗ នៅកន្លែងសេវាកម្មសុខភាពរបស់យើង ត្រូវបានអញ្ជើញឲ្យធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរច្នៃប្រឌិតអ៊ីស្រាអែល ឲ្យបានលឿនបំផុតនៅថ្ងៃនេះ”៕
ប្រែសម្រួល៖ប៉ាង កុង