ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ព្រមានពលរដ្ឋ របស់ខ្លួនថា មនុស្សរាប់លាន នឹងស្លាប់ ដោយសារកូរ៉ូណា

តេហរ៉ង់ ៖ នៅថ្ងៃអង្គារទី១៧ខែមិនានេះ ប្រទេសអ៊ីរ៉ង់ បានធ្វើការប្រកាស បែបព្រមានខ្លាំងៗ ទៅលើពលរដ្ឋរបស់ខ្លួនថា ព្រឹត្តិការណ៍វាយប្រហារ ដោយកូរ៉ូណានៅក្នុងប្រទេស អាចសម្លាប់មនុស្ស រាប់លាននាក់ ប្រសិនបើពួកគេមិនព្រមធ្វើ តាមការណែនាំរបស់រដ្ឋាភិបាល និងជាពិសេសនៅតែបន្តធ្វើដំណើរ ។

ការប្រកាស ដែលត្រូវបានធ្វើឡើង ដោយអ្នកកាសែត របស់ទូរទស្សន៍ដ៏ធំ ក្នុងស្រុកម្នាក់និង ក៏មានមុខងារជាវេជ្ជបណ្ឌិតផង ប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយការប្រកាសបិទវិហារ សាសនាធំបំផុត២កន្លែង ដែលជាកន្លែង គួរឲ្យបារម្ភបំផុត ពីការឆ្លងរាលដាលមនុស្ស រាប់ពាន់នាក់ហើយក៏មានទាំងការ ប្រកាសដោយផ្ទាល់ ពីមេដឹកនាំកំពូលប្រទេស មិនឲ្យមានការធ្វើដំណើរ ឡើយនៅក្នុងប្រទេស។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ចំនួន អ្នកស្លាប់ ដោយសារជំងឺកូរ៉ូណានេះ បានកើនឡើងទៅដល់១៣ភាគរយ ត្រឹមតែថ្ងៃអង្គារនេះប៉ុណ្ណោះគឺ ប្រមាណជា១៣៥នាក់ ក្នុងថ្ងៃដដែលនេះ។ ចំនួននៃអ្នកស្លាប់នៅអ៊ីរ៉ង់បានកើន ទៅដល់៩៨៨នាក់ ហើយចំណែកករណីឆ្លង មានប្រមាណជា១៦០០០នាក់ហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top