ព័ត៌មានអន្តរជាតិ

ចិនអំពាវនាវ អាមេរិក បញ្ឈប់ទណ្ឌកម្មលើអ៊ីរ៉ង់ ក្នុងស្ថានភាពនេះ

បរទេស ៖ ប្រទេសចិន នៅថ្ងៃអង្គារទី១៧ ខែមិនានេះ បានធ្វើសេចក្តីប្រកាស អំពាវនាវមួយចំៗ ទៅកាន់សហរដ្ឋអាមេរិកថា គួរតែបញ្ឈប់ទៅ នៃទណ្ឌកម្មទាំងឡាយ លើប្រទេសអ៊ីរ៉ង់ ខណៈដែលស្ថានភាពវាយប្រហារ ដោយកូរ៉ូណាក្នុងប្រទេសមជ្ឈឹមបូព៍ា មួយនេះកាន់តែអាក្រក់ ទៅហើយនោះ។

គួរបញ្ជាក់ថា មកដល់ពេលនេះ កូរ៉ូណាបានវាយប្រហារ ក្នុងប្រទេសអ៊ីរ៉ង់និង សម្លាប់មនុស្សកើនដល់៩៨៨នាក់ ហើយនិងករណីឆ្លង១៦០០០នាក់ គិតត្រឹមថ្ងៃអង្គារនេះ ។ តាមការអះអាងរបស់ក្រសួងការបរទេសចិន បាននិយាយថាការបន្តទណ្ឌកម្មលើអ៊ីរ៉ង់ មានន័យថាជាសកម្មភាពប្រឆាំង ទៅនឹងមនុស្សជាតិនិងវាផ្ទុយពីអ្វី ដែលជាគោលការណ៍ របស់អង្គការសហប្រជាជាតិ។

គួររំលឹកដែរថា ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានសម្រេចចិត្តដាក់ទណ្ឌកម្ម ទៅលើការនាំចេញប្រេងរបស់អ៊ីរ៉ង់ កាលពីឆ្នាំ២០១៨ បន្ទាប់ពីបានដកខ្លួនដោយឯកតោភាគី ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានចុះហត្ថលេខា ដោយអ៊ីរ៉ង់ និងប្រទេសមហាអំណាចទាំង៦៕

ប្រែសម្រួល៖ស៊ុនលី

To Top