ព័ត៌មានអន្តរជាតិ

ករណីឆ្លងវីរុសកូរ៉ូណា នៅកូរ៉េខាងត្បូង កេីនឡេីងដល់ ៨៤១៣នាក់ និងស្លាប់ ៨៤នាក់

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណីឆ្លងវីរុសថ្មីចំនួន ៩៣ ករណីនៅថ្ងៃពុធនេះ ដែលកើនឡើងពី ៨៤ ករណីថ្មីមួយថ្ងៃមុន ដែលនាំឱ្យមានការឆ្លងសរុបរបស់ប្រទេសនេះដល់ ៨.៤១៣ នាក់ខណៈដែលអាជ្ញាធរសុខាភិបាល បានប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺកូរ៉ូណា នៅទូទាំងប្រទេស។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា ករណីថ្មីចំនួន ៩៣ ដែលត្រូវបានរកឃើញកាលពីថ្ងៃអង្គារបានកត់សំគាល់ថ្ងៃទី៤ ជាប់ៗគ្នាថាការឆ្លងថ្មីរាល់ថ្ងៃស្ថិតក្នុងខ្ទង់ទ្វេ។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KCDC) បានឲ្យដឹងថារហូតមកដល់ ពេលនេះមនុស្ស ៨៤ នាក់ដែលភាគច្រើនជាអ្នកជំងឺវ័យចំណាស់ ដែលមានជំងឺមូលដ្ឋាន បានស្លាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារវីរុសផ្លូវដង្ហើម ដែលបានលេចឡើង នៅក្នុងប្រទេសចិន កាលពីចុងឆ្នាំមុន៕ ដោយ ឈូក បូរ៉ា

To Top