សេអ៊ូល៖ ក្រុមមន្រ្តីបានឲ្យដឹងថាក្រសួងការបរទេស នៃប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុន បានធ្វើសន្និសិទកម្រិតការងារមួយ កាលពីថ្ងៃអង្គារដើម្បី ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ការរីករាលដាល នៃមេរោគឆ្លងថ្មីក្នុងតំបន់ និងពិភពលោក។
លោកគីម ជុងហាន់ អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក នៅក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បានចូលរួមក្នុងការអំពាវនាវ នេះជាមួយសមភាគីចិន និងជប៉ុន គឺលោកវូ ជាំងហ៊ូ និងលោក Shigeki Takizaki ។
នៅក្នុងការអំពាវនាវនេះ ភាគីទាំង៣ បានឯកភាពស្វែងរកមធ្យោបាយ ដើម្បីធ្វើកិច្ចចរចាត្រីភាគីក្នុងចំណោមរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំង៣ នៅកាលបរិច្ឆេទដំបូង និងបន្តការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធនៅក្នុងកិច្ចប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតកូវីដ-១៩ ៕ ដោយ ឈូក បូរ៉ា