បរទេស៖ អធិការបតីអាល្លឺម៉ង់លោកស្រី អេនជេឡា ម៉ាគែល បានប្រកាសនៅថ្ងៃអង្គារថា សហគមន៍អឺរ៉ុបនឹងបិទព្រំដែនខាងក្រៅរបស់ខ្លួន និងបង្កើតការហាមឃាត់ការចូលរយៈពេល ៣០ ថ្ងៃ ដើម្បីប្រឆាំងនឹងការរីករាលដាលនៃមេរោគឆ្លងកូវីដ១៩។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមសារព័ត៌មាន The Telegraph គឺថា លោកស្រី ម៉ាគែល បានបង្ហាញថា បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបបាន “យល់ព្រមដើម្បីហាមឃាត់ការចូល” ដែលផ្តល់ការលើកលែងការធ្វើដំណើរដល់ជនជាតិនៃបណ្តាប្រទេសនៃសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប និងអង់គ្លេស។
ប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី Ursula von der Leyen បានបង្ហាញនៅក្នុងសន្និសីទកាសែតថ្ងៃទី ១៧ ខែមីនាថា វានឹងជាទំនួលខុសត្រូវរបស់មេដឹកនាំប្លុក ក្នុងការបង្កើតការបិទព្រំដែនរបស់ប្រទេសរបស់ពួកគេ។
លោកស្រីត្រូវបានទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ស្រង់សម្តីថា “ សត្រូវគឺជាវីរុសហើយឥឡូវនេះយើងត្រូវធ្វើឱ្យអស់ពីសមត្ថភាពដើម្បីការពារប្រជាជនរបស់យើង និងការពារសេដ្ឋកិច្ចរបស់យើង” ។ យើងត្រៀមខ្លួនធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់។ យើងនឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការបន្ថែមនៅពេលដែលស្ថានភាពកំពុងវិវត្តនោះទេ៕ប្រែសម្រួលៈ ណៃ តុលា