ព័ត៌មានអន្តរជាតិ

អ្នកជំនាញខាង ជំងឺរបស់ថៃថា ប្រជាជនថៃ ៤០ម៉ឺននាក់ អាចនឹងឆ្លងមេរោគកូវីដ១៩

បរទេស៖ ការរីករាលដាលនៃ ការឆ្លងនឹងថយចុះរហូត ដល់ចំនួនករណីឆ្លងឈានដល់កំពូល រវាងខែមករានិងកុម្ភៈ ឆ្នាំក្រោយ។ យ៉ាងហោចណាស់មានមនុស្សចំនួន ៤០ម៉ឺននាក់ នឹងត្រូវបានធ្វើរោគវិនិច្ឆ័យថាមានមេរោគ Covid-19 នៅឆ្នាំនេះនិងឆ្នាំក្រោយ ដែលរយៈពេលកំពូលរំពឹងថា នឹងមាននៅរដូវត្រជាក់បន្ទាប់នេះ។ បើយោងតាមលោក Sophon Iamsirithavorn ប្រធានផ្នែកជំងឺឆ្លង។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់លោក Sophon ថា “តាមការព្យាករណ៍នេះយើងជឿជាក់ថា ការផ្ទុះឡើងអាចត្រូវបានគ្រប់គ្រង និងការព្យាបាលវេជ្ជសាស្រ្ត នឹងអាចគ្រប់គ្រងបាន។ យើងមិនរំពឹងថា ការឆ្លងអាចលើសពីមួយលាន នោះទេ ដរាបណាយើងមាន កិច្ចសហប្រតិបត្តិការជិតស្និទ្ធពីសាធារណជន” ។

លោកបន្តថា ករណីដំបូងនិងល្អបំផុត ការព្យាករណ៍ដោយផ្នែក គឺផ្អែកលើការសន្និដ្ឋានថា អ្នកជំងឺម្នាក់នឹងចម្លងជំងឺនេះទៅអ្នកជំងឺថ្មីចំនួន ១,៦ ដែលនឹងបណ្តាលឱ្យមានករណីថ្មីចំនួន ៤០០,០០០ ករណី នៅចុងឆ្នាំក្រោយនេះ។ ក្នុងករណីនេះវីរុសនៅទីបំផុត នឹងដោះស្រាយទៅជាជំងឺឆ្លង និងជំងឺ តាមរដូវឈឺ ដូចជាជំងឺផ្តាសាយ។

ទោះយ៉ាងណាលោកបណ្ឌិត Sophon បានសង្កត់ធ្ងន់ថានេះសន្មតថា វិធានការណ៍របស់រដ្ឋដែលត្រូវបានរៀបចំឡើងដើម្បីការពារ កុំអោយមនុស្សមានទំនាក់ទំនង ជាមួយវីរុសដូចជាការហាមឃាត់ចំពោះការប្រមូលផ្តុំមនុស្សជាច្រើន និងការដាក់អ្នកទាំងនោះចេញ ពីតំបន់ដែលរងការវាយប្រហារដោយវីរុសត្រូវបានបញ្ជាក់ថា មានប្រសិទ្ធភាព ៕

ប្រែសម្រួលៈ ណៃ តុលា

To Top