ព័ត៌មានអន្តរជាតិ

ចិន នឹងបរិច្ចាគឧបករណ៍ ធ្វើតេស្តិ៍រកមេរោគកូវីដ១៩ ចំនួន ១០ម៉ឺនគ្រឿង បន្ថែមទៀត ដល់ប្រទេសហ្វីលីពីន, ក្រុងម៉ានីលតបវិញ អរគុណបងប្រុស

បរទេស ៖ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសចិនបានសម្រេចចិត្ត បរិច្ចាគឧបករណ៍ធ្វើតេស្ត៍ចំនួន ១០០,០០០ បន្ថែមទៀត និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ត ដែលត្រូវការជាបន្ទាន់ដល់ប្រទេសហ្វីលីពីន ដើម្បីជួយប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលនៃមេរោគ COVID-១៩ ។

ឯកអគ្គរដ្ឋទូតចិនលោក Huang Xilian បាននិយាយនៅថ្ងៃពុធថា ជំនួយរួមមានឧបករណ៍ សម្រាប់ធ្វើតេស្តចំនួន ១០០.០០០ គ្រឿង, ម៉ាស់សម្រាប់វះកាត់ ១០០,០០០ម៉ាស់, ម៉ាស់ប្រភេទ N95 ចំនួន ១០,០០០ម៉ាស់ និង ឧបករណ៍ការពារផ្ទាល់ខ្លួនចំនួន ១០,០០០ ឈុត។

ប្រទេសចិន ធ្លាប់បានបរិច្ចាគឧបករណ៍ធ្វើតេស្ត៍ចំនួន ២,០០០ គ្រឿងរួចហើយដែរដល់ ប្រទេសហ្វីលីពីនកាលពីថ្ងៃច័ន្ទ។

លោក Huang បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ប្រជាជនចិនបានត្រៀមខ្លួនជាស្រេច ដើម្បីជួយបងប្អូនហ្វីលីពីន របស់ឱ្យឆ្លងកាត់គ្រាដ៏លំបាកនេះ។

រដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីនលោក Teodoro Locsin បានសរសេរតាមសារធ្វីតធ័រថា“ អរគុណបងប្រុស” សូមអរគុណ។

បច្ចុប្បន្ន ប្រទេសហ្វីលីពីន មានករណីឆ្លងជំងឺកូវីដ១៩ចំនួន ២០២ ករណី ក្នុងនោះមានមនុស្សស្លាប់ចំនួន ១៧ នាក់។ មន្ទីរសុខាភិបាលបាននិយាយថាអ្នកជំងឺ ៧ នាក់បានជាសះស្បើយពីជំងឺមេរោគ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top