ព័ត៌មានអន្តរជាតិ

ចិនបណ្ដេញ អ្នកសារព័ត៌មាន អាមេរិក មកពីកាសែត New York Times កាសែត Wall Street Journal និងកាសែត Washington Post

បរទេស ៖ ប្រទេសចិន នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បានធ្វើការបណ្ដេញអ្នកសារព័ត៌មាន ដែលធ្វើការឲ្យកាសែត អាមេរិកជាច្រើន ក្នុងអ្វីដែលខ្លួនពណ៌នាថា ជាវិធានការប្រឆាំង ចំពោះការដាក់កំហិត លើប្រព័ន្ធផ្សព្វផ្សាយ របស់ចិន នៅសហរដ្ឋអាមេរិក ។

ក្រសួងការបរទេសចិន បានប្រកាសថា អ្នកសារព័ត៌មានមកពីកាសែត The New York Times កាសែត The Wall Street Journal និងកាសែត Washington Post ដែលជាពលរដ្ឋអាមេរិក និងមានលិខិតបញ្ជាក់សារព័ត៌មាន ដល់ពេលផុតកំណត់ នៅមុនចុងឆ្នាំនេះ ត្រូវតែប្រគល់ប័ណ្ណព័ត៌មានរបស់ពួកគេ ក្នុងអំឡុងពេល១០ថ្ងៃ។

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ក្រសួងកាបរទេសចិន បាននិយាយយ៉ាងដូច្នេះ ថា “ពួកគេនឹង មិនត្រូវបានអនុញ្ញាតឲ្យបន្តធ្វើការងារ ជាអ្នកសារព័ត៌មាន នៅក្នុងសាធារណរដ្ឋ ប្រជាមានិតចិន ដែលរួមបញ្ចូល ទាំងទីក្រុងហុងកុង និងតំបន់រដ្ឋបាលពិសេស ម៉ាកាវ នោះឡើយ”៕
ប្រែសម្រួល៖ប៉ាង កុង

To Top