ព័ត៌មានអន្តរជាតិ

កូរ៉ូណា៖ វេបសាយ Google ពន្យារពេល បន្ទាប់ពីលោក Donald Trump អះអាងថា បង្កឲ្យមានការភិតភ័យ

អាមេរិក៖ ក្រុមហ៊ុន Google បានបញ្ជាក់ថា វេបសាយមួយ ដែលវានឹងត្រូវចាប់ផ្តើមផ្សព្វផ្សាយ ដល់ប្រជាជនអំពីការផ្ទុះឡើងនៃវីរុសនេះ នឹងត្រូវពន្យារពេល រហូតដល់ចុងសប្តាហ៍នេះ បន្ទាប់ពីការបើកដំណើរការគេហទំព័រ ដ៏ខកចិត្តមួយ ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន នេះបើយោងតាមការ ចេញផ្សាយពីSkyNews។

ការពន្យារពេលនេះ ធ្វើឡើងបន្ទាប់ពីការអះអាង របស់ប្រធានាធិបតីអាមេរិកថា វិស្វកររបស់ក្រុមហ៊ុនចំនួន ១៧០០នាក់ កំពុងធ្វើការ ដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-១៩ បានឆ្លងដល់ប្រជាជនជាង ៤,៦០០ នាក់នៅក្នុងសហរដ្ឋអាមេរិក។ លោក Donald Trumpបានមានប្រសាសន៍ថា ខ្លួនលោកបានធ្វើតេស្តិ៍អវិជ្ជមាន ចំពោះវីរុសកូរ៉ូណានេះ បន្ទាប់ពីបានទាក់ទង ជាមួយមន្រ្តីប្រេស៊ីល ដែលឆ្លងមេរោគ។

សេចក្តីប្រកាសរបស់លោក ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែង ផ្នែកវិស្វកម្មរបស់ Google គឺជាការភ្ញាក់ផ្អើល ដល់នាយកប្រតិបត្តិ នៅក្រុមហ៊ុនបុត្រ សម្ព័ន្ធវិទ្យាសាស្ត្រជីវិតរបស់ Alphabet នាំឲ្យមានការបើកដំណើរការគេហទំព័រ គួរឲ្យអាម៉ាស់មួយ ដែលឥឡូវនេះ Google ហាក់ដូចជាឃ្លាតឆ្ងាយពីខ្លួន៕ ដោយ៖លី ភីលីព

To Top