ព័ត៌មានអន្តរជាតិ

Covid19: អង់គ្លេស បញ្ចេញហិរញ្ញប្បទាន ជាង៣៩៩ពាន់លានដុល្លារ ឱ្យវិស័យឯកជន ដើម្បីទ្រទ្រង់ សេដ្ឋកិច្ច

ឡុងដ៏៖ រដ្ឋាភិបាលអង់គ្លេស បានប្រកាសឱ្យដឹងថា ខ្លួន បានត្រៀមថវិកាកម្ចី ប្រមាណ៣៣០ពាន់លានផោន ស្មើនឹង ៣៩៩ពាន់លានដុល្លារ ដល់វិស័យឯកជន ដើម្បីគាំពារក្រុមហ៊ុនទាំងឡាយ ក្នុងស្ថានភាពដ៏លំបាក ដែលមេរោគCovid-19 បាននិងកំពុងយាយី មកលើប្រទេសរបស់ខ្លួន។

ទីភ្នាក់ងារព័ត៌មានស៊ីនហួ រាយការណ៍ឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មន្រ្តីជាន់ខ្ពស់រតនាជាតិអង់គ្លេស លោក Rishi Sunak បានថ្លែងថា “ប្រសិនបើមានតម្រូវការបន្ថែមជាងទឹកប្រាក់នេះ ខ្ញុំនឹងធ្វើការបន្ថែមទៀត ខ្ញុំនឹងបន្ថែមវាថែមទៀត ថែមទាល់តែគ្រប់” ។

To Top