បរទេស៖ មន្ត្រីការទូតកូរ៉េខាងជើងមួយរូប ដែលធ្លាប់ទទួលខុសត្រូវ ក្នុងកិច្ចចរចា ជាមួយសហរដ្ឋអាមេរិក អាចនឹងជ្រើសជាប្រេសិតជាន់ខ្ពស់ របស់ទីក្រុងព្យុងយ៉ាង ឲ្យទៅកាន់ប្រទេសអូទ្រីស ហើយនេះគឺជាតំណែងដ៏សំខាន់មួយ ដែលចូលរួមជាមួយ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ នៅទីក្រុងវីយែន។
លោក Choe Kang Il ជាអគ្គនាយករងទទួលបន្ទុក កិច្ចការអាមេរិកខាងជើង នៅក្រសួងការបរទេសកូរ៉េខាងជើង អាចនឹងទទួលស្នងតំណែងពី លោក Kim Kwang Sop ជាកូនប្រសារប្រុងរបស់ អតីតស្ថាបនិក មេដឹកនាំកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង ហើយក៏ជាឪពុកមា របស់មេដឹកនាំកូរ៉េខាងជើង នាពេលបច្ចុប្បន្ននេះ។
យោងតាមអ្នកវិភាគ សហរដ្ឋអាមេរិកមួយរូប បានឲ្យដឹងថា លោក Choe Kang Il ដែលបានដើរតួនាទីដ៏សំខាន់ ក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិក នៅមុនជំនួបកំពូលលើកទីពីរ ក្នុងប្រទេសវៀតណាម រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន អាចនឹងធ្វើដំណើរ ឆ្ពោះទៅទីក្រុងវីយែន៕ ប្រែសម្រួល៖ប៉ាង កុង