ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូ ង និង WHO សហការគ្នា លើការស្រាវជ្រាវវីរុសកូរ៉ូណា

សេអ៊ូល៖ អាជ្ញាធរសុខាភិបាល បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង កំពុងធ្វើការជាមួយ អង្គការសុខភាពពិភពលោក (WHO) លើការស្រាវជ្រាវគ្លីនិក លើវីរុសកូរ៉ូណា ដែលបានវាយប្រហារ ប្រទេសភាគច្រើននៅលើពិភពលោក។

ជំងឺរាតត្បាតនេះ ត្រូវបានគេរាយការណ៍ ជាលើកដំបូងនៅទីក្រុងវូហាន ប្រទេសចិន កាលពីចុងឆ្នាំមុន ដែលបានរីករាលដាល យ៉ាងឆាប់រហ័ស នៅកន្លែងជាច្រើនដូចជាអឺរ៉ុប ដែលចំនួនអ្នកស្លាប់ នៅក្នុងប្រទេសជាច្រើនរាប់ពាន់នាក់។

យោងតាមក្រសួងសុខាភិបាលកូរ៉េ មន្ត្រីអង្គការសុខភាពពិភពលោក នឹងចូលរួមក្នុងគម្រោង ស្រាវជ្រាវកម្រិតគ្លីនិក កម្រិតការងារលើជំងឺកូវីដ-១៩ ដែលដឹកនាំ ដោយវិទ្យាស្ថានជាតិសុខាភិបាល (NIH) គ្រប់គ្រងដោយរដ្ឋ និងអ្នកជំនាញវេជ្ជសាស្ត្រក្នុងស្រុក៕ ដោយ៖ ឈូក បូរ៉ា

To Top