បរទេស ៖ នៅថ្ងៃពុធទី១៨ ខែមិនានេះ មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMFបានទាត់ចោលភ្លាមៗ នូវសំណើដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលបានធ្វើកាលពីថ្ងៃអង្គារ ដោយប្រទេសវេណេស៊ុយអេឡា ក្នុងការសុំប្រាក់កម្ចី បន្ទាន់ចំនួន ៥ ពាន់លានដុល្លារ ក្នុងការយកទៅប្រើប្រាស់ ប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ដែលបច្ចុប្បន្នកំពុងគំរាមកំហែង ដល់ការជំរុញសេដ្ឋកិច្ច ដែលត្រូវបានបំផ្លាញ រួចទៅហើយនោះ។
អ្នកនាំពាក្យរបស់ IMF បាននិយាយថា សំណើរទាំងនោះគឺ មិនអាចសូម្បីតែត្រូវយកមកពិចារណាឡើយ ដោយសារតែមូលហេតុមួយគត់គឺថា សមាជិកសភាទាំង១៨៩ បច្ចុប្បន្នរបស់រដ្ឋាភិបាល កាន់អំណាចគឺ មិនត្រូវបានទទួលស្គាល់ ដោយអាមេរិកឡើយ ។ បច្ចុប្បន្នករណីឆ្លងនៅក្នុងប្រទេស វេណេស៊ុយអេឡា បានកើនដល់៣៣នាក់ រួចទៅហើយដែរ។
ប៉ុន្តែអ្វី ដែលគេបានឃើញ គ្រប់គ្នានោះគឺថា សេដ្ឋកិច្ចរបស់ប្រទេសមួយនេះ បានខូចខាតយ៉ាងខ្លាំងរួចទៅហើយ តាំងតែពីមុនកូរ៉ូណាបានវាយប្រហារ ទៅទៀតទាំងផលិតប្រេង ដែលជាប្រភពចំណូលធំបំផុត របស់ខ្លួននោះបានធ្លាក់ដុនដាប់ ដោយសារតែទណ្ឌកម្មពីសំណាក់ សហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី