ប្រវត្តិសាស្ត្រ: កាលពីថ្ងៃទី២៦ ខែមេសា ក្នុងឆ្នាំ១៩៨៦ ហេតុការណ៍គ្រោះថ្នាក់ នុយក្លេអ៊ែរដ៏អាក្រក់បំផុត របស់ពិភពលោក បានកើតឡើង នៅរោងចក្រនុយក្លេអ៊ែរ នៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែន។ ចំនួនអ្នកស្លាប់សរុប ពីគ្រោះមហន្តរាយនេះ នៅតែត្រូវបានគេកត់ត្រាទុក ប៉ុន្តែអ្នកជំនាញជឿជាក់ថា មនុស្សរាប់ពាន់នាក់បានស្លាប់ ហើយរហូតដល់ ៧០០០០ នាក់ បានរងការពុលយ៉ាងធ្ងន់ធ្ងរ ក្នុង ពេលបន្តបន្ទាប់មក។
លើសពីនេះទៀត ផ្ទៃដីធំប្រហែលជា មិនអាចរស់នៅបានយូរ រហូតដល់១៥០ ឆ្នាំ ដែលស្ថិតនៅក្នុងរង្វង់ចម្ងាយ ប្រមាណជា១៨ម៉ាយល៍ ជុំវិញរោងចក្រនុយក្លេអ៊ែរ ដែលមានឈ្មោះថា Chernobyl
ដែលជឿជាក់ថា មានមនុស្សរស់នៅប្រមាណជាជិត ១៥០០០០នាក់ ដែលផ្លាស់ប្តូរទីកន្លែងរស់នៅ ចេញពីតំបន់នោះ។
Chernobyl ជារោងចក្រ ដែលត្រូវបានសាងសង់ ដោយសហភាពសូវៀត មានម៉ាស៊ីនរ៉េអាក់ទ័រ កម្លាំង១០០០ មេហ្គាវ៉ាត់ នៅក្នុងទីក្រុង Pripyat ហើយស្ថិតនៅក្នុងពេល នៃការផ្ទុះវាត្រូវបានគេដឹងថា ជារោងចក្រថាមពលនុយក្លេអ៊ែរធំបំផុត និងចាស់ជាងគេមួយ នៅលើពិភពលោក។
ប្រែសម្រួល:ស៊ុនលី