សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល របស់ប្រទេសនេះ បានលើកឡើងកាលពីថ្ងៃពុធថា អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល របស់ប្រទេសកូរ៉េខាងត្បូង បានឈានដល់ការផ្តាច់ខ្លួន រយៈពេល ២ សប្តាហ៍ បន្ទាប់ពីបានធ្វើទំនាក់ទំនង ជាមួយអ្នកផ្ទុកវីរុស និងសង្ស័យថា អាចនឹងឆ្លងវីរុស ដ៏កាចសាហាវនេះ។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ បានឲ្យដឹងថា អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបប្រជុំជាមួយ ប្រធានមន្ទីរពេទ្យទូទៅ និងមន្រ្តីពាក់ព័ន្ធសុខភាពផ្សេងទៀត កាលពីថ្ងៃសុក្រ។
អ្នកផ្ទុកវីរុសកូរ៉ូណា សរុបចំនួន ២៩ នាក់ ក្នុងនោះមានវេជ្ជបណ្ឌិត ២ នាក់ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យទូទៅ គឺមន្ទីរពេទ្យ Bundang Jesaeng ភាគខាងត្បូងទីក្រុងសេអ៊ូល ចាប់តាំងពីមានការផ្ទុះវីរុសលើកដំបូង នៅថ្ងៃទី០៥ ខែមីនា៕ ដោយ៖ ឈូក បូរ៉ា