ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ចំណាយថវិកាជាង ២៦០លានដុល្លារ ជួយដល់គ្រួសាររងគ្រោះ ដោយមេរោគកូវីដ-១៩

សេអ៊ូល៖ រដ្ឋាភិបាលក្រុងសេអ៊ូល បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនគ្រោងនឹងចំណាយប្រាក់ ៣២៧,១ ពាន់លានវ៉ុនស្មេីរនឹង (២៦៤,៧ លានដុល្លារអាមេរិក) ដើម្បីផ្តល់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុ ដល់ប្រជាជនរបស់ខ្លួន ដែលជាផ្នែកមួយ នៃវិធានការប្រឆាំង នឹងមេរោគកូវីដ-១៩។

លោកអភិបាលក្រុងផាកវ៉ុន បានប្រាប់សន្និសីទ សារព័ត៌មានខ្លីមួយថា“ ការរស់នៅប្រចាំថ្ងៃ របស់អ្នករស់នៅទីក្រុង បានបញ្ឈប់ហើយសេដ្ឋកិច្ច ក៏ត្រូវបញ្ឈប់ដែរ។ អ្នកស្រុកខ្លះនិយាយថា (ស្ថានភាព) តឹងតែងជាងវិបត្តិហិរញ្ញវត្ថុ នៅអាស៊ីទៅទៀត” ។

ទីក្រុងនេះចាត់ទុកថា នេះជាភាពអាសន្ន ដែលមិនធ្លាប់មានពីមុនមក ហើយបានសម្រេចប្រើប្រាស់ គ្រប់ធនធាន ដែលអាចកើតមាន” ។ ទីក្រុងសេអ៊ូលមានប្រជាជន ១០ លាននាក់ ហើយរហូតមកដល់ពេលនេះ បានរាយការណ៍ថា មាន ២៧០ ករណីនៃវីរុសនេះ៕ ដោយ៖ ឈូក បូរ៉ា

To Top