ព័ត៌មានអន្តរជាតិ

COVID-19: ប្រធាន WHO ធានាប្រាប់ប្រធានាធិបតី វេណេហ្សូអេឡា អង្គការ របស់លោក បន្តជួយ ទោះគេផ្តល់ជំនួយ

ភ្នំពេញ៖ ប្រធានអង្គការ សុខភាពពិភពលោក ( WHO) លោក Tedros Adhanom Ghebreyesus បានសរសេរ នៅលើបណ្តាញធ្វីតធឺ នៅមុននេះបន្តិចថា លោកបានជួប ប្រាស្រ័យជាមួយ ប្រធានាធីបតិវេណេហ្សូអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ អំពីការស្ថានភាព COVID-19 នៅក្នុងប្រទេសនេះ។

លោក edros Adhanom Ghebreyesus បានបន្តថា លោកប្រធានាធិបតី បានស្នើសុំជំនួយពីអង្គការសុខភាពពិភពលោក ទាំងផ្នែកបច្ចេកទេស និងសម្ភារៈ។

លោកTedros Adhanom Ghebreyesus បានតបទៅវិញថា “ខ្ញុំបានធានាអះអាងប្រាប់គាត់ថា WHO បន្តជួយគាំទ្រ”។

ប្រទេសវេណេហ្សូអេឡា ត្រូវបានអង្គការមូលនិធិរូប័យវត្ថុ បដិសេធមិនផ្តល់ជំនួយ ដល់រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ នោះទេ ដោយចាត់ទុកថា រដ្ឋាភិបាលនេះថា ខុសច្បាប់។

To Top