ព័ត៌មានអន្តរជាតិ

WHO៖ អ្នកស្លាប់ដោយវីរុសកូរ៉ូណា កើនដល់ជាង៨.០០០នាក់ និងមានជាង២០ម៉ឺនករណី ទូទាំងពិភពលោក

ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ថា លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាព ពិភពលោកបានថ្លែងកាលពីថ្ងៃពុធថា នៅទូទាំងពិភពលោកត្រូវបានគេរាយការណ៍មកកាន់អង្គការសុខភាពពិភពលោកថា មានអ្នកឆ្លងជំងឺ COVID-19 ចំនួនជាង២០០.០០០នាក់ និងមានមនុស្សជាង៨.០០០នាក់បានស្លាប់ ។

លោក Tedros បានកត់សម្គាល់ជាប្រចាំថ្ងៃថា ៨០ភាគរយនៃករណីទាំងអស់នៅទូទាំងពិភពលោកត្រូវបានគេរាយការណ៍មកថា នៅក្នុងតំបន់ចំនួន២ គឺក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច និងតំបន់អឺរ៉ុប

គាត់បានគូសបញ្ជាក់ថា មានអ្វីៗជាច្រើននៅក្នុងប្រទេសទាំងអស់នោះ និងនៅក្នុងតំបន់ជាច្រើន អាចធ្វើបាន ទោះបីជាបណ្តាប្រទេសផ្សេងៗគ្នាក្តី និងសហគមន៍ជាច្រើនដែលមានស្ថានភាពខុសគ្នាក៏ដោយ ជាមួយគ្នានេះដែរ កម្រិតនៃការចម្លងជំងឺ COVID-19 ក៏មានលក្ខណៈខុសៗគ្នាដែរ ។

អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ចំនួននៃអ្នកឆ្លងជំងឺ COVID-19  ក្រៅពីប្រទេសចិន បានកើនឡើងដល់១១២.៨៧៨ករណី គិតត្រឹមថ្ងៃពុធ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top