ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក នឹងបិទច្រកពំ្រដែន ជាមួយកាណាដា ដោយសារជំងឹ COVID-19 រីករាលដាលកាន់តែខ្លាំង

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងឲ្យដឹងនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក នឹងបិទជាបណ្តោះអាសន្ន សម្រាប់ច្រកព្រំដែនរបស់ខ្លួនជាមួយនឹងប្រទេសកាណដា ដល់”ការធ្វើចរាចរណ៍ដែលមិនចាំបាច់” និងជាការសម្រេចចិត្តមួយដែល បានធ្វើឡើងដោយការយោគយល់គ្នាទៅវិញទៅមក ។

លោក ត្រាំ បានថ្លែងនៅក្នុងបណ្តាញសង្គម Twitter កាលពីព្រឹកថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងមិនរងនូវផលប៉ះពាល់ដោយការបិទច្រកពំ្រដែននោះទេ ។

រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសរិតត្បិតចំពោះការធ្វើដំណើរមួយចំនួន ខណៈដែលជំងឺ COVID-19  បានកំពុងតែបន្តរីកសាយភាយយ៉ាងឆាប់រហ័សនៅទូទាំងអាមេរិកខាងជើង និងតំបន់អឺរ៉ុប ។

មជ្ឈមណ្ឌលសម្រាប់ប្រព័ន្ធវិទ្យាសាស្ត្រ និងវិស្វរកម្មនៅសាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ហជាង៧.៣០០ករណីដែលត្រូវបានគេរាយការណ៍ថា នៅសហរដ្ឋអាមេរិក គិតត្រឹមរសៀលថ្ងៃពុធ ជាមួយគ្នានេះដែរ មានមនុស្សស្លាប់តិចបំផុត១១៥នាក់ ៕

To Top