បរទេស៖ ខេត្តហុកកៃដូ ដែលស្ថិតនៅភាគខាងជើង នៃប្រទេសជប៉ុន បានប្រកាសដក ភាពអាសន្នរបស់ខ្លួនវិញ ហើយនៅព្រឹកថ្ងៃសុក្រនេះ ខណៈប្រទេសនេះ បានវិលត្រឡប់ទៅរកភាពធម្មតាវិញ ប៉ុន្តែជប៉ុននៅតែរក្សាការ រឹតត្បិតលើអ្នកដំណើរ ដែលមកដល់ ចំពេលមានការផ្ទុះឡើង នៃវីរុសនេះ។
យោងតាមសារព័ត៌មាន THIS WEEK IN ASIA ចេញផ្សាយកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមអ្នកជំនាញដែលណែនាំការឆ្លើយតបនឹងជំងឺឆ្លងជប៉ុន បានណែនាំកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា សាលារៀននៅតំបន់ខ្លះអាចបើកវិញបាន ប៉ុន្តែការប្រមូលផ្តុំធំ ៗ និងតំបន់ព័ទ្ធជុំវិញដែលអាចបង្កការឆ្លងរាលដាលនៃការឆ្លងបាន នៅតែត្រូវជៀសវាង។
ក្រុមអ្នកជំនាញខាងជំងឺឆ្លង មិនបាននិយាយអំពីកីឡាអូឡាំពិក ទីក្រុងតូក្យូដែលរំពឹងថា នឹងចាប់ផ្តើមពីថ្ងៃទី ២៤ ខែកក្កដានោះទេ ប៉ុន្តែវាត្រូវបានគេសង្ស័យនៅក្នុងការឆ្លងរាលដាលនៃវីរុស និងការលុបចោលព្រឹត្តិការណ៍កីឡា និងវគ្គជម្រុះនៅជុំវិញពិភពលោក។
គណៈកម្មាធិការបានផ្តល់យោបល់ថា តំបន់នៃប្រទេសជប៉ុន ដែលមានចំនួនករណីវីរុសទាប អាចពិចារណាពីការបន្តថ្នាក់រៀនឡើងវិញ និងព្រឹត្តិការណ៍កីឡា ហើយបាននិយាយថា ការកើនឡើងក្នុងករណីឆ្លង វាហាក់ដូចជាមានការថយចុះបន្តិច ។ សាលារៀនទាំងនេះត្រូវបានបិទតាំងពីដើមខែមីនា៕
ប្រែសម្រួលៈ ណៃ តុលា