ព័ត៌មានអន្តរជាតិ

ចិនរាយការណ៍ អំពីការគ្មានករណីកូរ៉ូណាវីរុសថ្មី ក្នុងប្រទេស សម្រាប់ជាលើកដំបូង

បរទេស៖ សម្រាប់ជាលើកដំបូង ចាប់តាំងពីជម្ងឺកូរ៉ូណាវីរុស បានបង្ហាញវត្តមានក្នុងខែធ្នូមក មន្ត្រីសុខាភិបាលចិន បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា មិនមានករណី ឆ្លងកូរ៉ូណាវីរុសថ្មីក្នុងប្រទេសចិន ត្រូវបានគេរាយការណ៍នោះទេ ហើយនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការប្រយុទ្ធប្រឆាំងជាសកល ចំពោះការរីករាលដានៃកូរ៉ូណាវីរុស។

គណៈកម្មាធិការសុខាភិបាលជាតិ របស់ប្រទេសចិន បានប្រកាសករណីឆ្លងវីរុសថ្មី ចំនួន៣៤ករណី ដែលទាំងអស់នោះ នំាចូលមកពីបរទេស ហើយមន្ត្រីចិនបានលើកឡើង ពីករណីស្លាប់ថ្មីចំនួន៨ សុទ្ធតែនៅក្នុងខេត្ត Hubei ជាទីដែលវីរុស បានបង្ហាញខ្លួនដំបូង កាលពី៣ខែមុន។

ប៉ុន្តែផ្ទុយទៅវិញ កាលពីពីរបីសប្ដាហ៍មុន ប្រទេសចិន បានរាយការណ៍ពីករណីថ្មីៗ រាប់ពាន់ករណីជារៀងរាល់ថ្ងៃ នេះបើយោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០៕ ប្រែសម្រួល៖ប៉ាង កុង

To Top