ព័ត៌មានអន្តរជាតិ

ជំនួបកំពូលអាស៊ាននៅវៀតណាម ផ្អាករហូតដល់ចុងខែមិថុនា ដោយសារតែកូរ៉ូណាវីរុស

បរទេស៖ ជំនួបកំពូលអាស៊ីអាគ្នេយ៍ និងមេដឹកនាំអន្តរជាតិផ្សេងទៀត ដែលគ្រោងធ្វើឡើង នៅក្នុងប្រទេសវៀតណាម នាដើមខែក្រោយនេះ ត្រូវបានផ្អាក រហូតដល់ចុងខែមិថុនា ដោយសារតែក្តីព្រួយបារម្ភ ពីកូរ៉ូណាវីរុស នេះបើយោងតាម សម្តីក្រសួងការបរទេសវៀតណាម និយាយនៅថ្ងៃព្រហស្បតិ៍នេះ។

ក្រសួងការបរទេសវៀតណាម តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នាពេលថ្មីៗនេះ បានជូនដំណឹង ដល់ថ្នាក់ដឹកនាំប្រទេស នៅអាស៊ីអាគ្នេយ៍ផ្សេងទៀត ស្តីពីការផ្អាកធ្វើជំនួបកំពូលនេះ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ជំនួបកំពូលលើកទី៣៦ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានសមាជិក១០ប្រទេស ត្រូវបានគេគ្រោងប្រារព្ធធ្វើឡើង នៅថ្ងៃទី០៦ដល់ថ្ងៃទី០៩ ខែមេសា នៅក្នុងប្រទេសវៀតណាម ដែលជាធ្វើជាអធិបតី នៃសមាគមអាស៊ាន នៅក្នុងឆ្នាំនេះ៕ ប្រែសម្រួល៖ប៉ាង កុង

To Top