ព័ត៌មានអន្តរជាតិ

ក្រុមអ្នកគោរពសាសនាជិត ៣ម៉ឺននាក់ ប្រមូលផ្តុំគ្នានៅបង់ក្លាដេស កំពុងបង្កព្រួយបារម្ភ លើបញ្ហាកូរ៉ូណា

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា បានសរសេរថា មនុស្សរាប់ពាន់នាក់ ត្រូវបានគេដឹងថា បានប្រមូលផ្តុំគ្នា នៅក្នុងប្រទេសបង់ក្លាដេស សម្រាប់ការប្រជុំបែបសាសនាដ៏ធំមួយ កាលពីថ្ងៃពុធម្សិលមិញ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍បែបសាសនាមួយនេះ មិនត្រូវបានលុបចោល ប៉ុន្តែនៅតែបន្តធ្វើឡើង នៅចំពេលមានការភ័យខ្លាចថា វាអាចនាំឱ្យមានការ រីករាលដាលកាន់តែច្រើនឡើង អំពីមេរោគឆ្លងកូរ៉ូណា។

យោងតាមមន្ត្រីប៉ូលិសជាន់ខ្ពស់ បានថ្លែងប្រាប់អ្នកកាសែតថា ក្រុមអ្នកកាន់សាសនាឥស្លាម បានប្រមូលផ្តុំគ្នាប្រហែលជា ១ម៉ឺននាក់ នៅក្នុងទីក្រុង Raipur ដើម្បីធ្វើការបន់ស្រន់មួយ ប៉ុន្តែយោងតាមសាក្សីវិញ គេជឿជាក់ថា មនុស្សមិនតិចជាង ៣ម៉ឺននាក់ទេ ដែលបានចូលរួមជាក់ស្តែង។

ផ្ទាំងពាណិជ្ជកម្ម

គួររំលឹកដែរថា កម្មវិធីសាសនាបែបនេះ ពិតជាបានធ្វើឲ្យសា្ថនភាព ឆ្លងកាន់តែអាក្រក់ឡើង ឧទាហរណ៍ដូចជា នៅប្រទេសម៉ាឡេស៊ីនោះ បានធ្វើឲ្យមនុស្សជាង៥០០នាក់ បានឆ្លងរួចមកហើយ នៅក្នុងព្រឹត្តិការណ៍សាសនា ស្រដៀងគ្នានេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top