ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Raytheon ទើបបានបញ្ចប់ការតេស្ត លើកដំបូងលើប្រព័ន្ធរ៉ាដា សម្រាប់ឧបករណ៍ ចាប់សញ្ញាប្រឆាំង លឿនលឿនជាងសម្លេង

បរទេស ៖ ក្រុមហ៊ុន Raytheon បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា ខ្លួនទើបបានបញ្ចប់ការ តេស្តជុំទីមួយ នូវអារ៉េអង់តែង រ៉ាដា សម្រាប់ឧបករណ៍ ចាប់សញ្ញាការពារមីស៊ីល របស់កងទ័ពសហរដ្ឋអាមេរិក ដែលជាប្រព័ន្ធរ៉ាដា ជំនាន់ថ្មី សម្រាប់ប្រឆាំងទប់ទល់ នឹងអាវុធលឿនជាងសម្លេង ។

យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ការធ្វើតេស្តសាកល្បងនេះ គឺត្រូវបានធ្វើឡើង ក្រោយកងទ័ពសហរដ្ឋអាមេរិក ជ្រើសរើសយកក្រុមហ៊ុន Raytheon ឲ្យធ្វើការអភិវឌ្ឍផលិតប្រព័ន្ធ LTAMDS កាលពីប្រមាណ៥ខែមុន។

គួរបញ្ជាក់ថា កងទ័ពសហរដ្ឋអាមេរិក បានផ្តល់កុងត្រា៣៨៤លានដុល្លារ ឲ្យដល់ក្រុមហ៊ុនការពារជាតិ Raytheon កាលពីខែតុលា ដើម្បីឲ្យប្រគល់ ប្រព័ន្ធរ៉ាដា LTAMDS ចំនួន៦ ហើយប្រព័ន្ធរ៉ាដា LTAMDS ថ្មីនេះ ចូលមកជំនួសតំណែងប្រព័ន្ធរ៉ាដា Patriot របស់កងទ័ពអាមេរិកបច្ចុប្បន្ន និងធ្វើប្រតិបត្តិការលើបណ្ដាញការពារ ដែនអាកាសនិងមីស៊ីលរបស់កងទ័ព៕
ប្រែសម្រួល៖ប៉ាង កុង

To Top