ព័ត៌មានអន្តរជាតិ

កូរ៉ូណា បន្តវាយលុកពិភពលោក កាបូនឌីអុកស៊ីត បន្តធ្លាក់ចុះខ្លាំង

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនានេះ បានឲ្យដឹងថា កម្រិតការបំពុលបរិយាកាស នៅតាមទីក្រុងនិងតំបន់ជាច្រើន លើពិភពលោកកំពុងធ្លាក់ចុះ គួរឱ្យកត់សម្គាល់បំផុត ក្នុងពេលដែលផលប៉ះពាល់ នៃការឆ្លងមេរោគឆ្លង និងការធ្វើដំណើរ ត្រូវបានលុបចោលស្ទើរតែទាំងអស់។

ក្រុមអ្នកស្រាវជ្រាវ ដែលមានទីតាំងនៅក្នុងទីក្រុងញូវយ៉ក បានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកសារព័ត៌មាន BBC បានបញ្ជាក់យ៉ាងច្បាស់ថា ឧស្ម័នកាបូនឌីអុកស៊ីត ដែលត្រូវបានគ្រប់គ្នា បានជឿជាក់ថា មានប្រភពខ្លាំងពីសំណាក់រថយន្តនោះ គឺត្រូវបានធ្លាក់ចុះដល់ទៅ ៥០ភាគរយ ធៀបទៅនឹងកម្រិត ដែលមានកាលពីឆ្នាំទៅ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងនោះផងដែរ ក្រុមការងារស្រាវជ្រាវ បានបញ្ជាក់ដែរថា កម្រិតនៃការធ្វើដំណើរ លើពិភពលោក គឺបានធ្លាក់ចុះប្រមាណជា ៣៥ភាគរយផង នៅពេលបច្ចុប្បន្ន ធៀបទៅនឹងចរាចរណ៍ កាលពីឆ្នាំទៅ៕

ប្រែសម្រួល៖ស៊ុនលី

To Top