ព័ត៌មានអន្តរជាតិ

Kim សារភាពថា ប្រទេសរបស់ខ្លួន កំពុងជួបបញ្ហាពិតមែន ដោយសារបច្ចេកវិទ្យា អន់ថយ នៃវិស័យសុខាភិបាល របស់គាត់

សេអ៊ូល ៖ ទីបំផុតនៅថ្ងៃព្រហស្បតិ៍ទី១៩ ខែមិនានេះមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានទទួលស្គាល់ថា ប្រទេសរបស់លោកពិត ជាកំពុងខ្វះខាត មធ្យោបាយថែទាំវេជ្ជសាស្រ្ត ទំនើបពិតមែន ដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងជំងឺរាតត្បាតកូរ៉ូណា។

ក្នុងនោះផងដែរ មេដឹកនាំរូបនេះ បានថែមទាំងធ្វើការ អំពាវនាវឱ្យមានការជួយកែតម្រូវ ជាបន្ទាន់នៅក្នុងការវាយតម្លៃ ដ៏កម្រមួយនៃប្រព័ន្ធថែទាំសុខភាព របស់កូរ៉េខាងជើង ដែលកើតឡើង ចំពេលមានការព្រួយបារម្ភ អំពីមេរោគឆ្លងនៅក្នុងប្រទេស ក្រីក្រមួយនេះ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ដែរថា កន្លងមកអ្នកជំនាញ បានលើកឡើងច្បាស់ ហើយថាស្ថានភាពកូរ៉ូណា នៅក្នុងប្រទេសកូរ៉េខាងជើង ពិតជាអាក្រក់ខ្លាំងបំផុត ដោយសារតែ បញ្ហាបច្ចេក វិទ្យាវិទ្យាសាស្ត្រ អន់ថយរបស់ខ្លួន ។ ចំណែកឯសេចក្តីថ្លែងការណ៍ របស់មេដឹកនាំរូបនេះលើកនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេល ដែលលោកមានវត្តមាននៅក្នុង ពិធីសម្ភោធអគារមន្ទីរពេទ្យថ្មីមួយ នៅក្នុងប្រទេស៕

ប្រែសម្រួល៖ស៊ុនលី

To Top