BBC៖ មេរោគកូវីដ១៩ បានសម្លាប់មនុស្ស នៅប្រទេសអ៊ីតាលីច្រើន ជាងប្រទេសដទៃទៀត បន្ទាប់ពីការស្លាប់នៅអ៊ីតាលី បានកើនឡើងដល់ទៅ ៤២៧ នាក់ក្នុងមួយថ្ងៃ។ ចំនួនអ្នកស្លាប់ពេលនេះ មានដល់ទៅ ៣.៤០៥ នាក់ ដែលចំនួននេះ គឺច្រើនជាងនៅប្រទេសចិន ទីកន្លែងដែលវីរុសនេះ មានដើមកំណើត កាលពីឆ្នាំមុន។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា មានសេចក្តីរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ៣.២៤៥ នាក់នៅក្នុងប្រទេសចិន ប៉ុន្តែគេនៅមានចម្ងល់ទាក់ទង នឹងភាពដែលអាចជឿ ជាក់បាននៃទិន្នន័យអ្នកស្លាប់ នៅក្នុងប្រទេសចិននេះ ។
ការបិទប្រទេសទាំងមូល ដែលបានដាក់ចេញ កាលពីថ្ងៃទី ១២ ខែមីនានៅប្រទេសអ៊ីតាលី ត្រូវបានពង្រីកហួស កាលបរិច្ឆេទដើម នៅថ្ងៃទី២៥ មីនា។ ជនជាតិអ៊ីតាលីស្ទើរតែទាំងអស់ ត្រូវបានគេប្រាប់ឱ្យស្នាក់នៅក្នុងផ្ទះ ។ ទោះបីមានវិធានការទាំងនេះក៏ដោយ ក៏ចំនួនករណីថ្មី និងមរណភាព នៅក្នុងប្រទេសនេះ នៅតែបន្តកើនឡើងដដែល។
មានករណីឆ្លងវីរុសកូរ៉ូណា ឬកូវីដ១៩ នេះចំនួន ២២០.០០០ ករណី នៅទូទាំងពិភពលោក ដែលមានមនុស្សស្លាប់ជាង ៩.០០០ នាក់។
ប្រទេសចិនបានបញ្ជាក់ថា ខ្លួនមិនមានករណីឆ្លងថ្មីក្នុងស្រុកថ្មីទេ កាលពីថ្ងៃពុធ ដែលនេះជាករណីគ្មានឆ្លងសូម្បីម្នាក់ ជាលើកដំបូងចាប់តាំងពីការផ្ទុះឡើងបានចាប់ផ្តើម ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ។ ប៉ុន្តែរបាយការណ៍នេះ បានរាយការណ៍ថា មានករណីថ្មីចំនួន ៣៤ ករណី ក្នុងចំណោមប្រជាជនដែលទើបវិលត្រឡប់ពីក្រៅប្រទេស។
ចំនួនករណីឆ្លងជំងឺនៅក្នុងប្រទេសចិន មានច្រើនជាង ៨១,០០០ករណី ដែលចំនួននេះ គឺ នៅតែខ្ពស់ជាងប្រទេសអ៊ីតាលីដែលមានដែលមានចំនួន ៤១.០៣៥ ករណី។
ប្រទេសអ៊ីតាលីបានបិទអាជីវកម្មភាគច្រើន និងហាមឃាត់ការប្រមូលផ្តុំជាសាធារណៈទូទាំងប្រទេសនៅថ្ងៃទី ១២ ខែមីនាខណៈដែលខ្លួនព្យាយាមបញ្ឈប់ការរីករាលដាលនៃវីរុសនេះ។ បារភោ ជនីយដ្ឋាន និងហាងភាគច្រើន បានបិទទ្វារ រួមទាំងសាលារៀននិងសាកលវិទ្យាល័យផងដែរ។
ការបិទប្រទេសនេះ ត្រូវបានបន្ត ហើយនាយករដ្ឋមន្រ្តីលោក Giuseppe Conte បាននិយាយថា វាបានជួយការពារ“ ការដួលរលំនៃប្រព័ន្ធ” ប៉ុន្តែលោកបានប្រាប់កាសែត Corriere della Sera ថា “យើងនឹងមិនអាចវិលត្រឡប់ទៅរកជីវិតភ្លាមៗដូចកាលពីមុនទេ” ទោះបីជាវិធានការត្រូវបានបញ្ចប់ក៏ដោយ៕
ប្រែសម្រួលៈ ណៃ តុលា