វ៉ាស៊ីនតោន៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានបង្កើនការផ្តល់ប្រឹក្សា ធ្វើដំណើរទូទាំងពិភពលោករបស់ខ្លួន ដល់កម្រិតខ្ពស់បំផុត ដោយជំរុញឱ្យជនជាតិអាមេរិក ចៀសវាងការធ្វើដំណើរអន្តរជាតិ ដោយសារតែការរីករាលដាល នៃវីរុសកូរ៉ូណានេះ។
នាយកដ្ឋានបានចេញការ ព្រមានកម្រិត ៤ ថាកុំធ្វើដំណើរ ដោយសារចំនួននៃការឆ្លង នៅសហរដ្ឋអាមេរិក កើនឡើងដល់ជាង ១០.០០០ នាក់ ក្នុងនោះមានអ្នកស្លាប់ ១៥០ នាក់។
សេចក្តីជូនដំណឹងមួយ នៅលើគេហទំព័ររបស់ខ្លួន បានឲ្យដឹងថា “ក្រសួងការបរទេសណែនាំ ដល់ពលរដ្ឋអាមេរិក ឱ្យចៀសវាងរាល់ការធ្វើដំណើរអន្តរជាតិ ដោយសារតែផលប៉ះពាល់ជាសកល នៃជំងឺកូវីដ-១៩” ៕ ដោយ៖ ឈូក បូរ៉ា