ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង គ្រោងនាំចូលម៉ាស់ ៥៣តោន ដោយសារកង្វះ ការផ្គត់ផ្គង់ក្នុងស្រុក

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ខ្លួនគ្រោងនឹងនាំចូលម៉ាស់ការពារ ចំនួន ៥៣ តោនរហូតដល់ខែមិថុនា ដើម្បីរក្សាការផ្គត់ផ្គង់ របស់របរអនាម័យ នៅពេលមានការរីករាលដាល នៃមេរោគកូរ៉ូណាថ្មីនេះ។

យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលបានឱ្យដឹងថា ការនាំចូលម៉ាស់ ការពារក្នុងបរិមាណ ២,៥ តោនដំបូង នឹងមកដល់ប្រទេសនេះ នៅសប្តាហ៍ក្រោយ។

ប្រទេសនេះ បានបិទការនាំចេញម៉ាស់ការពារ ក៏ដូចជាសំភារៈរបស់ពួកគេ នៅពេលដែលតម្រូវការរបស់ពួកគេ បានហក់ឡើងចំពេល មានការរីករាលដាល នៃជំងឺផ្តាសាយកូវីដ- ១៩ ។

ចាប់ផ្តើមពីសប្តាហ៍មុន ប្រទេសកូរ៉េខាងត្បូង បាននិងកំពុងប្រើប្រាស់ ប្រព័ន្ធផ្តល់របបអាហារជាក់ស្តែង សម្រាប់ម៉ាស់ការពារ ដែលក្នុងនោះ ប្រជាជនអាចទិញម៉ាស់ បានតែចំនួនពីរប៉ុណ្ណោះ ក្នុងមួយថ្ងៃពីឱសថស្ថាននៅថ្ងៃ៕ ដោយ៖ ឈូក បូរ៉ា

To Top